បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសឡាតវៀ លោក Krisjanis Karins កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសហើយថាលោកនឹងលាលែង ចេញពីតំណែងនៅសប្តាហ៍នេះហើយ។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង នៅលើបណ្តាញទំនាក់ទនងសង្កម X លោក Karins ដែលបានដឹកនាំសម្ព័ន្ធសហជីពខាងស្តាំនិយម ដ៏មានប្រជាប្រិយភាពបានបញ្ជាក់ថា លោកបានរៀបចំសំណើរជាផ្លូវការដើម្បី បញ្ជូនទៅកាន់ប្រធានាធិបតីឡាតវៀ លោក Edgards Rinkevics តាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។
នាយករដ្ឋមន្ត្រីរូបនេះក៏បានធ្វើការចោទប្រកាន់រដ្ឋាភិបាល និងដៃគួព្រមទាំងសម្ព័ន្ធមិត្តនយោបាយជាច្រើនផ្សេងទៀតថា បានព្យាយាមរារាំងការងាររបស់លោកដើម្បីកិច្ចការងារ សុខាមាលភាពនិងក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចរ បស់ឡាតវៀផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Karins បានទទូចថា ប្រទេសឡាតវី ត្រូវការរដ្ឋាភិបាលដ៏រឹងមាំ និងស្វាហាប់ដែលមានសមត្ថភាពធ្វើការសម្រេចចិត្ត ដ៏លំបាកហើយនៅពេលដែលប្រទេសមួយ មានការលំបាកនៅក្នុងពេលដែលនរណាម្នាក់ ព្យាយាមកាន់តំណែងរបស់ពួកគេនោះ មិនដែលជាគោលដៅរបស់ខ្ញុំទេ៕ ប្រែសម្រួល៖ស៊ុនលី