ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសដាក់ចេញផែនការណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន អមជាមួយពាក្យដ៏មានអត្ថន័យចំនួន ២០ប្រយោគ ។
តាមរយៈលិខិតណែនាំកាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ទី១៤ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកបុណ្យកឋិនទាន នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ជាមួយគ្នានោះដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឲ្យប្រព្រឹត្តិទៅស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរ ទូលំទូលាយ និងបំផុសលើកទឹកចិត្ត ។ ជាពិសេសត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក សហគ្រាស សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។
ក្រសួងធម្មការ ត្រូវធ្វើសេចក្ដីណែនាំលម្អិត ជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត យកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបានពលី ក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកផ្តួចផ្ដើមបុណ្យកឋិនទាន ត្រូវធ្វើការណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ព្រមទាំងសមាសភាពផ្សេងៗទៀត ដែលចូលរួមដង្ហែអង្គកឋិនទានបានយល់ខ្លឹមសារនៃពិធីបុណ្យមនេះ ។
លើសពីនេះក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បង្កលក្ខណៈល្អប្រសើរប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ បំពេញកុសលតាមសទ្ធាជ្រះថ្លា និងធានាបានសុវត្ថិភាពក្នុងពិធីបុណ្យទាំងពីរខាងលើ។
ខាងក្រោមនេះជាពាក្យស្លោកទាំង ២០ប្រយោគ ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ប្រកាសដាក់ចេញនាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន៖