ឡុងដ៏៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បានឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃចន្ទ យន្តហោះ របស់ចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅដែន អាកាស ដើម្បីឆ្លើយតប ទៅនឹងយន្តហោះទម្លាក់ គ្រាប់បែករុស្ស៊ីចំនួន២គ្រឿង ដែលហោះហើរនៅភាគខាងជើង នៃដែនកោះ Shetland នៅក្នុងប្រទេសស្កុតឡែន ។
ក្រសួងខាងលើបានឲ្យដឹងថា យន្តហោះទាំងនោះបានត្រួតពិនិត្យ យន្តហោះទម្លាក់គ្រាប់ល្បាតដែនសមុទ្រ ស្ថិតក្នុងរយៈចម្ងាយឆ្ងាយ ដែលមានយន្តហោះ Tu-142 របស់រុស្សី ចំនួន២គ្រឿង ខណៈដែលយន្តហោះទាំងនោះ បានឆ្លងកាត់ក្បែរកោះ Shetland ក្នុងសមុទ្រខាងជើង “នៅក្នុងតំបន់ដែន អាកាសស្ថិតនៅភាគខាងជើងរបស់អង្គការ NATO “។
យន្តហោះចម្បាំង Royal Air Force Typhoon ត្រូវបានបញ្ជូនពីកងទ័ពអាកាស RAF នៅឯ Lossiemouth ដែលជាអាកាសយានដ្ឋានយោធានៅ Moray ស្ថិតនៅភាគឦសាននៃប្រទេសស្កុតឡែន ។
យន្តហោះនេះត្រូវបានចូលរួមដោយយន្តហោះដឹកប្រេង Voyager ដែលនៅតែមានវត្តមាននៅលើដែនអាកាសសម្រាប់រយៈពេលនៃការបំពេញបេសកកម្ម ដើម្បីផ្តល់ការបំពេញបន្ថែមពីលើអាកាសប្រសិនមបើចាំបាច់ណាមួយ ។
លោក James Heappey រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមនាវិករបស់ RAF នៅឯ Lossiemouth រក្សាការឃ្លាំមើលជានិច្ច នៅលើដែនអាកាស របស់ចក្រភពអង់គ្លេស ហើយតែងតែត្រៀមខ្លួន ជាស្រេចដើម្បីចាត់វិធានការ នៅពេលណាមួយ ដើម្បីរក្សាប្រទេសរបស់យើង ឱ្យមានសុវត្ថិភាព” ។
លោកបាន ថ្លែងទៀតថា “ក្រុមនាវិក បានបើក យន្តហោះ Typhoon របស់ពួកគេ ដើម្បីស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់ បែកស្ថិតក្នុង រយៈចម្ងាយ ឆ្ងាយពីយន្តហោះ របស់រុស្ស៊ី ចំនួន២គ្រឿងនៅព្រឹកនេះ ដោយតាមដានពួកគេ នៅពេយន្តហោះទាំងនោះ ឆ្លងកាត់ភាគខាងជើង នៃដែនកោះ Shetland ដោយត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលអាចកើតមានចំពោះទឹកដីចក្រភពអង់គ្លេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា