ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងជួបការលំបាកខ្លាំង ក្នុងការទប់ទល់ជាមួយនឹង មីស៊ីលរបស់រុស្ស៊ី

Sputnik
" "

បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្សីលោក Yury Ignat បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋអាមេរិកថា បច្ចុប្បន្នអ៊ូយក្រែនកំពុងជួបបញ្ហាលំបាកខ្លាំង ក្នុងសមត្ថភាពការពារនឹង រារាំងមីស៊ីលរបស់ប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ RT ចំពោះបញ្ហានេះបានបញ្ជាក់ថា មីស៊ីលរបស់រុស្សីមានសមត្ថភាពខ្ពស់ ដែលអាចផ្លាស់ប្តូរទីតាំងវាយប្រហារ ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលវាបានធ្វើឲ្យមានបញ្ហាលំបាកខ្លាំងមែនទែន ចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

" "

មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថាពេលនេះ យោធារុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រទំនើបជាងមុន ដោយ រៀបចំផែនការវាយប្រហារ មីស៊ីលកាន់តែទំនើបនិ ងមានប្រសិទ្ធភាពខ្លាំងឡើង។

" "

ក្នុងករណីជាក់ស្តែង មីស៊ីលរបស់រុស្ស៊ីបានហោះ ទៅឆ្ងាយដល់តំបន់ Lviv ភាគខាងលិចបំផុតរបស់អ៊ុយក្រែន មុនពេលត្រលប់មកវិញ ហើយវាយប្រហារលើ អាកាសយានដ្ឋានយោធាក្នុងតំបន់ Khmelnitsky នៅកណ្តាលរបស់ប្រទេសត្រឹម រយៈពេលខ្លីប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top