ប៉ារីស ៖ ប្រភពទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះទេសចរណ៍ ចំនួន១គ្រឿង ដែលមានមនុស្ស នៅលើនោះចំនួន៣នាក់ បានធ្លាក់កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Loire-Atlantique របស់ប្រទេសបារាំង ។

ក្រុមហ៊ុន France Bleu បានឲ្យដឹងថា យន្តហោះ១គ្រឿងនេះត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនប្រហែលថ្ងៃត្រង់ថ្ងៃអង្គារ នៅចន្លោះទីតាំង Nantes និងទីតាំង La Baule នៃតំបន់ Loire-Atlantique ។
ក្រុមអ្នកពន្លត់ អគ្គិភ័យ បានរកឃើញបំណែកយន្តហោះ ក្នុងជម្រៅពី៣ទៅ៤ម៉ែត្រនៅក្នុងសមុទ្រ ។ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ប៉ុន្តែប្រតិបត្តិការ ជួយសង្គ្រោះ ត្រូវបានផ្អាកនៅពេលល្ងាចថ្ងៃអង្គារ ដោយសារលក្ខខណ្ឌអាកាស ធាតុមិនអំណោយផល ។
រហូតមកដល់ពេលនេះ មិនមានការប្រកាសជាផ្លូវការណាមួយ អំពីការយកជនរងគ្រោះ ត្រឡប់មកវិញនៅឡើយទេ ។
ការិយាល័យស៊ើបអង្កេត និងវិភាគសម្រាប់សុវត្ថិភាព អាកាសចរណ៍ស៊ីវិល ហៅកាត់ថា (BEA) នៅក្នុងប្រទេសបារាំង បានប្រកាសរួចហើយថា នឹងបើកការស៊ើបអង្កេត លើឧបទ្ទវហេតុមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
