ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាហ្វ្រិក៖ BRICS មិនមែនជាប្លុកប្រទេសដើម្បីប្រឆាំងលោកខាងលិចឡើយ

រូបភាពពី៖​ AFP

បរទេស៖ អគ្គរដ្ឋទូតរបស់ប្រទេសអាហ្វ្រិក ប្រចាំនៅអង្កការ BRICS លោក Anil Sooklal បានធ្វើការលើកឡើងដោយពន្យល់បដិសេធប្លុក BRICS មិនមែនបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចដូចជា G7 អ្វីនោះទេ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក Anil បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនិងវេទិកាពាណិជ្ជកម្មវិនិយោគរបស់ BRICS កាលពីដើមសប្តាហ៍កន្លងមកនេះនៅក្នុងទីក្រុង Johannesburg ហើយបញ្ជាក់យ៉ាងច្បាស់ថា BRCIS មិនមែនជាអង្គភាពប្រឆាំងលោកខាងលិចឬ Anti-West នោះឡើយ។

លោក Anil បានបន្តទៀតថា៖ អ្វីដែលពួកយើងកំពុងស្វែងរក្នុងការរៀបចំរបៀបវារៈ នៃពិភពលោកនៅភាគខាងត្បូងដើម្បីកសាងឲ្យបាននូវស្ថាបត្យកម្មសកលដែលរួមបញ្ចូលក្រុមអ្នកតំណាងដែលមានភាពត្រឹមត្រូវនិងយុត្តិធម៍។

លោកឯកអគ្គរដ្ឋទូត Anil ក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំ នៃវេទិកាពាណិជ្ជកម្មនិងវិនិយោគនេះ នឹងត្រូវពិភាក្សាអំពីការពង្រីកការប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកក្នុងពាណិជ្ជកម្មរវាងរដ្ឋជាសមាជិកហើយវាមានការចូលរួមពីមេដឹកនាំ និងប្រមុខរដ្ឋាភិបាលយ៉ាងហោចណាស់៤០នាក់៕ ប្រែសម្រួល៖ស៊ុនលី

To Top