បរទេស ៖ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថាទសន្ស របស់អាមេរិកនៅពេលនេះគឺ បានមើលឃើញថាការកើនឡើង នៃទំនាក់ទំនងរបស់រុស្សីនិងចិន នឹងក្លាយទៅជាក្តីបារម្ភដ៏ធំមួយ សម្រាប់អាមេរិក។
យោងតាមការចេញផ្សាយ របស់ RT ការលើកឡើង របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោននេះបានធ្វើឡើង បន្ទាប់ពីមន្ទីរប៉ង់តាហ្គោន បានចេញបញ្ជាក្នុងការបញ្ជូននាវាចម្បាំង ជាច្រើនគ្រឿងទៅដល់ទីតាំង ដែលកងទ័ពជើងទឹកចិននិងរុស្សី កំពុងដំណើរការសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យរបស់ក្រសួង ការបរទេស អាមេរិកលោក Vedant Patel បានធ្វើការពិភាក្សា កិច្ចការងារនេះ នៅក្នុងកិច្ចប្រជុំកំពូល ដែលមានការចូលរួមជាមួយនឹង ប្រទេសជប៉ុននិង កូរ៉េខាងត្បូងផងដែរ។
ក្នុងពេលជាមួយគ្នានេះ ទាំងភាគីរុស្សីនិងចិន បានធ្វើការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ជាពិសេសលើវិស័យយោធា ដែលរួមមានទាំងសមយុទ្ធយោធា និងការចូលរួមការថែរក្សាសន្តិសុខ តាមច្រកសមុទ្រនានាដូច ជាសមុទ្រជប៉ុនច្រកសមុទ្រ La Perouse សមុទ្រ Okhotsk និងក៏ដូចជាច្រកសមុទ្រ Kamchatkaផង៕
ប្រែសម្រួល៖ស៊ុនលី