ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើនការផលិត និងនាំចេញប្រេង និងឧស្ម័ន ខណៈដែលទណ្ឌកម្ម របស់លោកខាងលិចបរាជ័យ

AFP

តេអេរ៉ង់៖ កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ ធ្លាក់ចុះដល់សូន្យ បានបរាជ័យក្នុងការទទួលបានផ្លែផ្កា ជាមួយនឹងការរឹតបន្តឹងថ្មីៗដែលធ្វើឡើងដោយរដ្ឋបាលលោក បៃដិន កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដើម្បី “ដាក់កម្រិតយ៉ាងធ្ងន់ធ្ងរ” ការលក់ប្រេងឆៅរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលឈានដល់ការនាំចេញរបស់ប្រទេសទៅកាន់ប្រទេសរបស់ខ្លួន ដែលជាអតិថិជនដ៏ធំបំផុតឈានដល់កម្រិតខ្ពស់រយៈពេលមួយទសវត្សរ៍។

អ៊ីរ៉ង់ បានប្រកាសផែនការបង្កើនការបង្កើត និងការអនុវត្តគម្រោងប្រេង និងឧស្ម័នថ្មី ខណៈដែលប្រទេសនៅមជ្ឈិមបូព៌ា បានព្យាករណ៍ពីការកើនឡើងដ៏ធំបំផុតរបស់ខ្លួនក្នុងការលក់ទៅឱ្យប្រទេសចិនដែលស្រេកឃ្លានថាមពលចាប់តាំងពីឆ្នាំ២០១៣ ។

អនុប្រធានាធិបតីទីមួយលោក Mohammad Mokhber បានប្រកាសថា គម្រោងប្រេង និងឧស្ម័នចំនួន ៦៧ ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ដែលមានតម្លៃស្មើនឹង ១៥ពាន់លានដុល្លារនឹងត្រូវបានដាក់ឱ្យដំណើរការមុនដំណាច់ឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ននៅខែមីនា ឆ្នាំ២០២៤។

លោកបានលើកឡើងថា គម្រោងបន្ថែមចំនួន ១៦ ដែលមានតម្លៃបន្ថែម ២១ពាន់លានដុល្លារនៅតែបន្តត្រូវបានអភិវឌ្ឍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានបង្ហាញថា អ៊ីរ៉ង់បានបញ្ចប់គម្រោងថាមពលដែលមានតម្លៃជាង ១២ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយថា “មិនមែនមួយភាគរយ” នៃប្រាក់ចំណូលប្រេងរបស់ប្រទេសនេះ ត្រូវបានរារាំងដោយទណ្ឌកម្ម ចាប់តាំងពីរដ្ឋបាល Raisi ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។

លោក Owji បានលើកឡើងថា ផលិតកម្មប្រេងរបស់ប្រទេសអ៊ីរ៉ង់បានឈានដល់ ៣,១៩ លានបារ៉ែលក្នុងមួយថ្ងៃ  ជាមួយនឹងផែនការបង្កើនទិន្នផលដល់ ៣,៣ លានបារ៉ែលក្នុងមួយថ្ងៃមុនដំណាច់ខែ ដោយការផលិតឧស្ម័ន condensates ឈានដល់សមមូលរវាង ៧០ ទៅ ៨០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top