ព័ត៌មានអន្តរជាតិ

ពិព័រណ៍ចិន -អាស៊ីខាងត្បូង លើកទី៧ បើកសម្ពោធ នៅទីក្រុងគុនមីង ខេត្តយូណាន

រូបភាព ស​ ស ក ច

 ពិព័រណ៍ចិន-អាស៊ីខាងត្បូង លើកទី៧ និងពិព័រណ៍នាំចូល និងនាំចេញគុនមីងចិន លើកទី២៧ (ហៅកាត់ថា “ពិព័រណ៍អាស៊ីខាងត្បូង លើកទី៧” តទៅ ) បានបើកនៅទីក្រុងគុនមីង ខេត្តយូណាន កាលពីថ្ងៃទី១៦ ។

ពិព័រណ៍អាស៊ីខាងត្បូងលើកទី៧ ក្រោមប្រធានបទ “ការរួបរួម និងកិច្ចសហប្រតិបត្តិការ ការនិងការអភិវឌ្ឍន៍រួម” ត្រូវបានរៀបចំរួមគ្នា ដោយក្រសួងពាណិជ្ជកម្ម នៃប្រទេសចិននិង រដ្ឋាភិបាលប្រជាជន នៃខេត្តយូណានហើយបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែសីហា។ ពិព័រណ៍នេះ គ្របដណ្តប់គ្រប់ប្រទេស ទាំងអស់នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍និងប្រទេស សមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ដែលជាការផ្លាស់ប្តូរ សេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់មួយ រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង ក្នុងឆ្នាំនេះ ។

សាលពិព័រណ៍សរុបចំនួន ១៥ រួមមាន សាលអាស៊ី ខាងត្បូង សាលអាស៊ីអាគ្នេយ៍ សាលក្រៅប្រទេស សាលជីវវេជ្ជសាស្ត្រនិង សុខភាពដ៏ធំជាដើមត្រូវ បានបង្កើតឡើងនៅក្នុងពិព័រណ៍នេះ ហើយខ្លឹមសារនៅខាងក្នុង សាលត្រូវបានបង្ហាញក្នុងពេលដំណាលគ្នា នៅលើអ៊ីនធឺណិត។ ក្នុងអំឡុងពេលពិព័រណ៍នេះ មានវេទិកាសហប្រតិបត្តិការ ចិន-អាស៊ីខាងត្បូងលើកទី៤ វេទិកាអភិបាលកិច្ចច្រករបៀង សេដ្ឋកិច្ចមហាអនុតំបន់មេគង្គឆ្នាំ ២០២៣ វេទិកាធុរកិច្ចចិន -អាស៊ីខាងត្បូងលើកទី ១៦ សន្និសីទ ការផ្ទេរ បច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ចិន- អាស៊ីខាងត្បូង លើកទី៤ វេទិកា Think Tank ចិន-អាស៊ីនិងអាស៊ីអាគ្នេយ៍លើកទី៩ វេទិកាធុរកិច្ចចិន-អាស៊ីអាគ្នេយ៍លើកទី៥ វេទិកាសហប្រតិបត្តិ ការពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ RCEP លើកទី២និងវេទិកាបើកព្រំដែន សម័យថ្មីលើកទី៤និងសកម្មភាពផ្សេងៗទៀតនឹង ត្រូវ ប្រារព្ធ ធ្វើផង ដែរ ។

មានសេចក្តីរាយការណ៍ថា ពិព័រណ៍ចិន អាស៊ីខាងត្បូងត្រូវបានតាំង លំនៅជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងគុនមីង ចាប់តាំងពីសម័យប្រជុំដំបូងក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីការអភិវឌ្ឍន៍ ជាច្រើនឆ្នាំ ពិព័រណ៍នេះបានក្លាយទៅជាវេទិកា ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសចិននិង បណ្តាប្រទេស អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងជាបង្អួចសម្រាប់ខេត្តយូណាន អនុវត្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង។ ដោយមានជំនួយ ពីវេទិកា ពិព័រណ៍ចិនអាស៊ីខាងត្បូង ប្រទេសចិននឹងពង្រឹង បន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ៕

To Top