PRAIA៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងកាលពីថ្ងៃពុធ ។
មានមនុស្សលើសពី៦០នាក់ត្រូវបានគេជឿថា បានស្លាប់បន្ទាប់ពីទូកដឹកអ្នកអន្តោប្រវេសន៍មកពីប្រទេសសេណេហ្គាល់ត្រូវបានរកឃើញនៅកោះ Cape Verde នៃប្រទេសនៅអាហ្វ្រិកខាងលិច ។
លោកស្រី Safa Msehli អ្នកនាំពាក្យ IOM បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា មនុស្ស៦៣នាក់ ត្រូវបានគេគិតថា បានស្លាប់ ខណៈដែលអ្នកនៅរស់រានមានជីវិត៣៨នាក់ រួមមានកុមារចំនួន៤នាក់ដែលមានអាយុពី១២ទៅ១២ឆ្នាំ ។
ប៉ូលិសបានឲ្យដឹងថា ទូកនេសាទដែលគេស្គាល់ថា pirogue ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទនៅក្នុងមហាសមុទ្រអាត្លង់ទិកចម្ងាយប្រហែល១៥០ម៉ាយក្នុងដែនសមុទ្រ ស្មើនឹងប្រមាណ២៧៧គីឡូម៉ែត្រពីកោះ Cape Verdean នៃក្រុង Sal ។
ទូកនេសាទអេស្ប៉ាញដែលបានឃើញថា បានជូនដំណឹងដល់អាជ្ញាធរ Cape Verde ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា