ព័ត៌មានអន្តរជាតិ

ទីក្រុងញូវយ៉ក ដាក់បម្រាមក្រុមមន្ត្រីរដ្ឋាភិបាលមិនឲ្យប្រើប្រាស់ Tik Tok

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ទីក្រុងញូវយ៉ក បានដាក់បម្រាមក្រុមមន្ត្រីរដ្ឋាភិបាល របស់ខ្លួនទាំងឡាយមិនឲ្យមានការប្រើប្រាស់កម្មវិធីកំសាន្តសង្គម Tik Tok នោះទៀតទេ។

ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តលើកនេះក្លាយទៅជាសកម្មភាពប្រឆាំង និងដាក់សំពាធចុងក្រោយបំផុតដោយសហរដ្ឋអាមេរិកចំពោះកម្មវិធី ដែលត្រូវបានគេចោទប្រកាន់ថា នឹងផ្តល់ការគម្រាមកំហែងដោយសន្តិសុខពីសំណាក់រដ្ឋាភិបាលចិន ប៉ុន្តែការដាក់បម្រាមនេះនឹងធ្វើឲ្យប៉ះពាល់ដល់គណនេយ្យ Tik Tok ផ្លូវការរបស់ទីក្រុងមួយចំនួនផងដែរ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយក្នុងនោះអជ្ញាធរបានផ្តល់ពេលវេលាឲ្យបុគ្គលិកនិងភ្នាក់ងាររដ្ឋទាំងឡាយរយៈពេល៣០ថ្ងៃក្នុងការលប់កម្មវិធី Tik Tok ចេញពីឧបករណ៍និងស្មាតហ្វូនរបស់ពួកគេ។

គួរឲ្យដឹងដែរថា រដ្ឋញូវយ៉ក បានចេញប្រកាសហាមប្រាមមិនឲ្យក្រុមការងាររដ្ឋាភិបាលប្រើប្រាស់ Tik Tok រួចជាយូរមកហើយដែរខណៈដែលច្រើនខែចុងក្រោយនេះ រដ្ឋប្រមាណជា២០របស់អាមេរិក ក៏បានចេញបម្រាមដូចគ្នានេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top