ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអវកាសរបស់ឥណ្ឌា ប្រកាសថា ការសាកល្បងធ្វើការចុះចតយាន នៅលើឋានព្រះចន្ទ្រ ទទួលបានជោគជ័យទាំងស្រុង

ប្រភព៖Xinhua

ញ៉ូដេលី ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារអវកាសឥណ្ឌា ហៅកាត់ថា ISRO បានប្រកាសថា យានបានធ្វើការចុះចត ដោយទទួលបានជោគជ័យ ដោយបំបែកខ្លួន ចេញពីយានអវកាស Chandrayaan-3 របស់ប្រទេសឥណ្ឌា ។
ឥឡូវនេះ យានបានចុះចត ត្រូវបានកំណត់ពេល សម្រាប់ការចុះចតដោយសន្សឹមៗ នៅលើផ្ទៃនៃព្រះចន្ទ្រនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ។

នៅក្នុងជំហានដ៏សំខាន់មួយ យានបានធ្វើការចុះចត ដែលរួមមាន Vikram lander និង Pragyan rover ឥឡូវនេះនឹងត្រូវបានទម្លាក់ ទៅគន្លងដែលនាំយាន ទៅជិតនឹងផ្ទៃព្រះចន្ទ្រ ។

យានអវកាសរុករក នៅឋានព្រះចន្ទ្រ Moon Mission-3 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅនេះ ហើយយាននេះ បានចូលទៅក្នុងគន្លង តាមនៃព្រះចន្ទ្រ កាលពីថ្ងៃទី២ ខែសីហា បន្ទាប់ពីការធ្វើកាត់បន្ថយចូល ទៅក្នុងគន្លងដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ទី៩ និងទី១៤ ខែសីហា ហើយកាលពីថ្ងៃទី១៦ខែសីហា យានអវកាសនេះបានទទួលជោគជ័យជាលើកទី៥ និងចូលទៅកាន់គន្លងភពព្រះចន្ទ្រជាចុងក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top