ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ទណ្ឌកម្មលើ ពលរដ្ឋអង់គ្លេសជាង ៥០នាក់ ទុកជាការសងសឹក

Xinhua
" "

ម៉ូស្គូ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ប្រឆាំងនឹងពលរដ្ឋអង់គ្លេសចំនួន ៥៤នាក់ រួមទាំងមន្ត្រី អ្នកកាសែត និងតំណាងអនុវត្តច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ជាការឆ្លើយតបទៅនឹងផ្លូវប្រឆាំងរុស្ស៊ី ដ៏អរិភាពរបស់ទីក្រុងឡុងដ៍ និងការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី និងប្រតិបត្តិករសេដ្ឋកិច្ច”។

" "

យោងតាមក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា Lucy Fraser និងរដ្ឋមន្ត្រីការបរទេសនៅក្រសួងការពារជាតិអង់គ្លេស Annabel Goldie ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានដាក់ទណ្ឌកម្ម។

" "

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ Karim Khan ដែលជាជនជាតិអង់គ្លេស ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធរបស់លោក ក្នុងការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមេដឹកនាំរុស្ស៊ី។

ការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនត្រូវបានដាក់ប្រឆាំង នឹងការដឹកនាំរបស់ក្រុមហ៊ុន ឯកជនយោធាអង់គ្លេស Prevail Partners ដែលក្រសួងការបរទេសបានឲ្យដឹងផងដែរថា ពាក់ព័ន្ធនឹងការផ្តល់សេវាពិសេសរបស់អ៊ុយក្រែន ជាមួយនឹងទិន្នន័យស៊ើបការណ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top