ព័ត៌មានអន្តរជាតិ

បេឡារុស្ស បញ្ជាក់ថា ខ្លួននឹងមិនចូលរួម ក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន នោះទេ លុះត្រាតែមានការ វាយប្រហារ

ប្រភព ៖ Xinhua

មីនស៍ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសបេឡារុស្ស នឹងមិនចូលរួមក្នុងអរិភាព ប្រដាប់អាវុធ ក្នុងប្រទេសអ៊ុយក្រែនទេ លុះត្រាតែជនជាតិអ៊ុយក្រែន ឆ្លងកាត់ព្រំដែនរដ្ឋរបស់ខ្លួន ។

លោក Lukashenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើជនជាតិអ៊ុយក្រែន មិនឆ្លងកាត់ព្រំដែនរបស់យើងទេ យើងនឹងមិនចូលរួមក្នុងសង្រ្គាមនេះទេ នៅក្នុងសង្រ្គាមពេញលេញនេះ ប៉ុន្តែយើងនឹងជួយរុស្ស៊ីជានិច្ច” ។

ប្រធានាធិបតីបេឡារុស្សរូបនេះ ក៏បានបដិសេធរបាយការណ៍ដែលថា ទីក្រុងម៉ូស្គូ បានចោទប្រកាន់ថា បានបញ្ចុះបញ្ចូលទីក្រុងមីនស៍ ឱ្យចូលរួមក្នុងប្រតិបត្តិការយោធា ពិសេសរបស់ខ្លួននៅអ៊ុយក្រែន។

ទន្ទឹមនឹងនេះ លោក Lukashenko បានលើកឡើងថា ជម្លោះនៅអ៊ុយក្រែន អាចត្រូវបានជៀសវាង ហើយវានៅតែអាចបញ្ចប់វាបាន ដោយលោកបានបន្ថែមថា ការចរចាសន្តិភាពណាមួយ គួរតែដំណើរការដោយគ្មានលក្ខខណ្ឌជាមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top