ព័ត៌មានអន្តរជាតិ

លោក Scholz ៖ អាល្លឺម៉ង់ នឹងមិនដែលរៀបចំ ឲ្យមានវត្តមានយោធា របស់ខ្លួននៅអ៊ុយក្រែន ដាច់ខាត

ប្រភព ៖ AFP

បរទេស ៖ អធិកាបតី អាល្លឹម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានលើកឡើងថាប្រទេសអាល្លឺម៉ង់ នឹងមិនចូលរួមពាក់ព័ន្ធដាច់ខាត ជាមួយនឹងជម្លោះនឹង ប្រទេសអ៊ុយក្រែន ប៉ុន្តែប្តេជ្ញាចិត្តក្នុងការបន្តការផ្គត់ផ្គង់ រដ្ឋាភិបាលទីក្រុងគៀវ ជានិច្ចនូវសព្វាអាវុធថ្មីៗ។

យោងតាមការចេញផ្សាយ របស់ RT លោក Scholz បានថ្លែងប្រាប់បែបនេះ នៅក្នុងព្រឹត្តិការណ៍ជាសាធារណៈមួយ ដោយលោកត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតថា តើអាល្លឺម៉ង់នឹងអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ កម្រិតណានៅពេលដែលរដ្ឋាភិបាលនេះ កំពុងចូលរួមកាន់តែជិតស្និទ្ធ ជាមួយនឹងអ៊ុយក្រែនបែបនេះ ។

លោក Scholze បានឆ្លើយតបបែបនេះ នេះគឺជាអ្វីដែលលោកបានព្យាយាម ក្នុងការការពារមិនឲ្យមានរឿង ដូច្នេះកើតឡើង ចំពោះអាល្លឺម៉ង់ឡើយ ហើយហេតុនេះហើយ ដែលអាល្លឺម៉ង់ដាច់ខាត នឹងមិនបញ្ជូនយោធារបស់ខ្លួនណាម្នាក់ ឲ្យទៅចូលរួមក្នុងជម្លោះនេះឡើយ។

ជាចុងក្រោយ លោកអធិកាបតី បានបញ្ជាក់ជំហរបស់លោក និងអាល្លឺម៉ង់ដដែលថា នឹងនៅតែបន្តក្នុងការគាំទ្រ និងផ្គត់ផ្គង់អាវុធជាច្រើនបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីសម្រេចបានប្រតិបត្តិការ វាយបកដណ្តើមយកសេរីភាព ពីប្រទេសរុស្សីមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top