ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់៧និងរបួសជាច្រើននាក់ នៅក្នុងពេលរុស្ស៊ី បាញ់មីស៊ីល មកលើក្រុង Chernihiv របស់អ៊ុយក្រែន

ប្រភព ៖ Xinhua

គៀវ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់ មានមនុស្សចំនួន៧នាក់បានស្លាប់ និង៩០នាក់ផ្សេងទៀត បានរងរបួស នៅគ្រាដែលមីស៊ីល បានបាញ់ផ្លោង ដោយប្រទេសរុស្ស៊ី បានវាយប្រហារមកលើទីក្រុង Chernihiv ដែលស្ថិត នៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។
ក្រសួងខាងបានឲ្យដឹង នៅក្នុងសារដែលបានបង្ហោះលើបណ្តាញសង្គម Telegram ថា មន្ត្រីប៉ូលិស១០នាក់ និងកុមារ១២ នាក់ ស្ថិតក្នុងចំណោមអ្នករង របួសក្នុងការវាយប្រហារនេះ ។

យោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង មីស៊ីលបានវាយប្រហារត្រូវចំរោងមហោស្រព មួយនៅចំកណ្តាលទីក្រុងនេះ ។

ទីភ្នាក់ងារសារព័ត៌មាន UNIAN របស់ប្រទេស អ៊ុយក្រែន បានរាយការណ៍ឲ្យដឹងថា រោងមហោស្រព ដែលបានរៀបចំការតាំង ពិពណ៌យន្តហោះគ្មានមនុស្សបើក ត្រូវបានវាយប្រហារ ដោយគ្រាប់មីស៊ីល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top