ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះ ចេញពីរថភ្លើង នៅភាគខាងត្បូង ប្រទេសឥណ្ឌា តែមិនទាន់ដឹងថា មានអ្នករងរបួស រឺស្លាប់នៅឡើយទេ

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា អគ្គិភ័យបានឆាបឆេះ នៅខាងក្នុងរថភ្លើង ដែលកំពុងដំណើរការ កាលពីថ្ងៃសៅរ៍ នៅក្នុងរដ្ឋ Bengaluru ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ។
មិនមានអ្នករងរបួសត្រូវ បានគេរាយការណ៍ នៅក្នុងហេតុការណ៍អគ្គិភ័យនេះនៅឡើយទេ ខណៈអ្នកដំណើរទាំងអស់ បានចុះពីលើរថភ្លើង ។

អណ្តាតភ្លើងបានឆាបឆេះ នៅក្នុងរថភ្លើងបង្កាន់ដៃម៉ាស៊ីនត្រជាក់ ចំនួន២របស់រថភ្លើងរបស់ក្រុមហ៊ុន Udyan Express ដែលកំពុងធ្វើដំណើរទៅមកក្រុង Mumbai និងរដ្ឋBengaluru នៅឯស្ថានីយ៍រថភ្លើង Sangolli Rayanna នៅក្នុងទីក្រុង Bengaluru រដ្ឋធានី Karnataka ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ពេលឃើញអណ្តាតភ្លើង និងផ្សែងចេញពីខាងក្នុងរថភ្លើង ដោយនៅត្រង់បង្កាន់ដៃរថភ្លើង រថយន្តពន្លត់អគ្គីភ័យ បានប្រញាប់ទៅដល់កន្លែង កើតហេតុដើម្បីធ្វើការពន្លត់ ។

ក្រុមមន្ត្រីបានឲ្យដឹងថា អគ្គិភ័យនេះ ត្រូវបានរកឃើញចំនួន២ម៉ោងបន្ទាប់ពីរថភ្លើងបានមកដល់ ។

មន្ត្រីផ្លូវដែកបានបញ្ជាក់ថា “អគ្គិភ័យបានរលត់ហើយមិនមានរង អ្នករងរបួសនោះទេ ។ មន្ត្រីជំនាញកោសល្យវិច្ច័យបានចុះដល់កន្លែងកើតហេតុ ហើយកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុ នៃការឆាបឆេះនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top