ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងមិនចូលរួមក្នុង កិច្ចពិភាក្សាសម្រាប់ប្រធានាធិបតី មកពីបក្សសាធារណរដ្ឋ ចាប់ផ្តើមដំបូងគេ នៅក្នុងសប្តាហ៍នេះ

ប្រភព៖ AFP

វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងមិនចូលរួម ក្នុងកិច្ចពិភាក្សា សម្រាប់ប្រធានាធិបតី មកពីបក្សសាធារណរដ្ឋដំបូងគេ នៅក្នុងសប្តាហ៍នេះ ដោយបានលើកហេតុផល យ៉ាងដូច្នេះថា ប្រជាជនអាមេរិក បានស្គាល់រូបគាត់ច្បាស់ហើយ ដូច្នេះមិនចាំបាច់មានការបង្ហាញ ជាសាធារណៈជាមួយគូប្រជែង របស់គាត់សម្រាប់តំណែង នៅឯសេតវិមាននោះទេ ។

នៅក្នុងសារមួយនៅលើវេទិកាមួយ ឈ្មោះថា Truth Social លោក ត្រាំ បានលើកឡើង នូវអ្វីដែលលោកហៅថា ជាកំណត់ត្រាជោគជ័យ យ៉ាងខ្លាំង ក្នុងនាមជាប្រធានាធិបតី និងអ្វីដែលលោក បានពិពណ៌នាថា ជាប្រជាប្រិយភាព របស់លោកក្នុងចំណោម ប្រជាជនអាមេរិក ។

គាត់បានថ្លែងថា “ដូច្នេះខ្ញុំនឹងមិន ធ្វើកិច្ចពិភាក្សាទេ!” ។

គួរបញ្ជាក់ថា ការជជែកដេញដោលជាលើកដំបូង នៅក្នុងការប្រជែង សម្រាប់ការតែងតាំង ប្រធានាធិបតីមកពី សាធារណរដ្ឋឆ្នាំ ២០២៤ ត្រូវបានកំណត់ពេលសម្រាប់ ថ្ងៃពុធនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។

នៅក្នុងការប្រកាសរបស់គាត់ លោក ត្រាំ បានកត់សម្គាល់ចុងក្រោយបង្អស់ នៃការស្ទង់មតិដែលបង្ហាញថា គាត់នៅឆ្ងាយ ឆ្ងាយពីមុខវិស័យសាធារណៈរដ្ឋ ដោយមានសារព័ត៌មាន CBS News បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top