បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំង F-16 នៅក្រោយការបញ្ចប់ទៅ នៃការហ្វឹកហាត់ពីឡុត យ៉ាងហោចណាស់ ក្នុងចំនួន៤២គ្រឿង។
ប្រភពដដែល បានឲ្យដឹងដែរថា ក្នុងដំណើរការវិវត្តទៅ នៃការសម្រេចចិត្ត របស់អង្កការណាតូ នៅពេលនេះ នាយករដ្ឋមន្ត្រីហូឡង់ បានបញ្ជាក់ហើយថា ហូឡង់និងដាណឺម៉ាក តាមរយៈកិច្ចសហការជាមួយនឹងអាមេរិក និងសម្ព័ន្ធមិត្តបានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង ដ៏ទំនើបនេះ ហើយដើម្បីឲ្យអ៊ុយក្រែន អាចប្រយុទ្ធប្រឆាំងនឹងរុស្សីបាន ។
ថ្លែងក្នុងជំនួបដោយផ្ទាល់ ជាមួយនឹងនាយករដ្ឋមន្ត្រី ហូឡង់លោក Vladimir Zelensky បានថ្លែងថា៖ F-16 នឹងអាចជួយដល់ប្រទេស អ៊ុយក្រែន ក្នុងសមត្ថភាពប្រយុទ្ធ តាមដែនអាកាសកាន់តែមាន ប្រសិទ្ធភាពជាងមុន ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍កន្លងមកនេះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងហើយថា វគ្គហ្វឹកហាត់ពីឡុត បើកយន្តហោះចម្បាំង F-16 បានចាប់ផ្តើមដំណើរការ ហើយហើយជឿជាក់ថា វគ្គនេះនឹងអាចបញ្ចប់ទៅក្នុង រយៈពេលប្រមាណជា៦ខែ ៕
ប្រែសម្រួល៖ស៊ុនលី