រ៉ងហ្គូន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋាភិបាលរដ្ឋ Mon បានឲ្យដឹងថា រថភ្លើងដឹកថ្មចំនួន១ខ្សែ រងការវាយប្រហារ ដោយសារផ្ទុះមីនដ៏កក្រើកនៅលើកំណាត់ ផ្លូវរថភ្លើងរវាងក្រុងរ៉ងហ្គូន និងក្រុងម៉ាវឡាមីង ក្នុងរដ្ឋ Mon ស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ។
មន្ត្រីមួយរូបមកពីរដ្ឋាភិបាលរដ្ឋ ខាងលើបានប្រាប់ដល់ទីភ្នាក់ងារ Xinhua កាលីថ្ងៃអាទិត្យថា មិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែផ្នែកមួយនៃផ្លូវរថភ្លើង ត្រូវបានកាត់ផ្តាច់ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ មានរថភ្លើងដឹកទំនិញ១ខ្សែត្រូវបានប៉ះទង្គិចដោយសារការផ្ទុះនៅលើផ្នែកនៃផ្លូវដែករវាងក្រុងម៉ង់ដាឡៃ និងក្រុងរ៉ងហ្គូន នៅក្នុងតំបន់ Bago ក្នុងឧបទ្ទវហេតុស្រដៀងគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា