ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ របស់អាមេរិក ជាច្រើនគ្រឿង នៅច្រកសមុទ្រ Hormuz បង្ខំចិត្ដវិលចូលនាវាវិញ ក្រោយមានការព្រមាន ពីកងកម្លាំងអ៊ីរ៉ង់

" "

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ របស់អ៊ីរ៉ង់ បានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់​អាមេរិក ជាច្រើនគ្រឿង ត្រូវបានបង្ខំ ឱ្យត្រឡប់ ទៅនាវា​នៅច្រកសមុទ្រ Hormuz វិញបន្ទាប់ពីទទួលបានការ ព្រមានពីប្រទេសអ៊ីរ៉ង់ នៅក្នុងការជួបគ្នានាពេលថ្មីៗនេះ រវាងភាគីទាំងពីរ បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ផ្តើមបង្កើតវត្តមានយោធា របស់ខ្លួននៅច្រកសមុទ្រ ។ ​

គេហទំព័រ Fars រាយការណ៍ថា កងនាវាចរនៃកងឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាកងកម្លាំងឥស្សរជនរបស់អ៊ីរ៉ង់ បានបញ្ចេញវីដេអូ នៃឧប្បត្តិហេតុកាលពីយប់ថ្ងៃសៅរ៍ នៅឯការប្រមូលផ្តុំ របស់មេបញ្ជាការ IRGC ក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់។

" "

នៅក្នុងវីដេអូ ដែលបានកត់ត្រា ការជួបដ៏គ្រោះថ្នាក់ ដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងទ័ពជើងទឹក IRGC បានព្រមាននាវាចម្បាំង អាមេរិកនៅច្រកសមុទ្រ Hormuz ថាឧទ្ធម្ភាគចក្ររបស់ខ្លួន កំពុងហោះហើរ “ក្នុងតំបន់ជុំវិញ” កប៉ាល់របស់ IRGC និងអណ្តូងប្រេង Hengam របស់អ៊ីរ៉ង់ នៅឯនាយសមុទ្រ និងចូល​ក្នុង​ដែនទឹក​អ៊ីរ៉ង់ ។

" "

កងកម្លាំង IRGC បានព្រមានថា ពួកគេនឹង “បើកការបាញ់ប្រហារ លើឧទ្ធម្ភាគចក្រ” ប្រសិនបើនាវាចម្បាំងអាមេរិក មិនបានគោរព តាមបញ្ជារបស់ពួកគេ ក្នុងការចុះចតយន្តហោះចម្បាំង និងបញ្ឈប់ពួកគេមិនឱ្យចូល ទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ ។

មេបញ្ជាការកងទ័ពជើងទឹក IRGC Alireza Tangsiri ត្រូវបានដកស្រង់សម្តីឲ្យដឹងថា បន្ទាប់ពីបានទទួលការព្រមាន ហើយ IRGC បានបញ្ជូនកប៉ាល់ល្បឿនលឿន របស់ខ្លួន គ្រឿងចក្រ បានចុះចតនៅលើនាវា​ ។

លោកបានបន្ថែមថា វាជាការចូលលើកដំបូង ដោយជនជាតិអាមេរិក ចូលទៅក្នុងដែនទឹក នៅឆ្នេរសមុទ្រ ភាគខាងត្បូង នៃប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ និងប្រទេសដទៃទៀត ក្នុងតំបន់អាចធានា បាននូវសន្តិសុខនៅក្នុងដែនទឹក ក្នុងតំបន់ ហើយមិនត្រូវការវត្តមាន របស់ជនបរទេសឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top