បរទេស៖ ក្រុមអ្នកគាំទ្រអាវក្រហមបានប្រមូលផ្តុំគ្នានៅតំបន់ M-Jet របស់អាកាសយានដ្ឋានអន្តរជាតិ ដនមឿង ដើម្បីស្វាគមន៍អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានរស់នៅនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ។ នេះបើយិងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហានេះ។
ចំណែក តាមសារព័ត៌មាន REPORTERS វិញ បានរាយការណ៍ថា យន្តហោះផ្ទាល់ខ្លួនរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានហោះចូលដែនអាកាសថៃហើយ បើតាមកំណត់នឹងចុះចតនៅព្រលានដនមឿនទីក្រុងបាងកក វេលាម៉ោង ០៩:០០នាទី៕
ប្រែសម្រួលៈ ណៃ តុលា