បាងកក៖ នាយកដ្ឋានកែប្រែរបស់ថៃ បាននិយាយកាលពីរសៀលថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ក្នុងពន្ធនាគារ Remand បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺរួមគ្នាចំនួនបួន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ Remand ភ្លាមៗ បន្ទាប់ពីលោកត្រូវបានគេអានអំពីការកាត់ទោសជាប់ពន្ធនាគាររបស់លោក នៅក្នុងការកាត់ទោសចំនួនបី ដោយតុលាការកំពូលកាលពីព្រឹកមិញ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Aryut Sintopphan អគ្គនាយកនៃនាយកដ្ឋានកែប្រែនៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់។
លោក Aryut បាននិយាយថា នាយកដ្ឋាននឹងធានាសុវត្ថិភាពរបស់លោកថាក់ស៊ីននៅខាងក្នុងពន្ធនាគារ។
លោកបាននិយាយថា ពន្ធនាគារ Remand ទីក្រុងបាងកកនឹងត្រូវកំណត់អគារពិសេស ឬកន្លែងសម្រាប់សាច់ញាតិ និងអ្នកគាំទ្រដើម្បីចូលសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រី។
អគ្គនាយកបានបន្ថែមថា ខណៈដែលលោកថាក់ស៊ីន មានអាយុអាយុ ៧៤ឆ្នាំ គឺលោកនឹងត្រូវមើលថែឱ្យបានល្អដើម្បីកុំឱ្យគាត់ធ្លាក់ខ្លួនឈឺអំឡុងពេលឃុំខ្លួន។
លោកថា មន្ត្រីពន្ធនាគារបានធ្វើកំណត់ត្រា លោក ថាក់ស៊ីនជាអ្នកទោសថ្មី ហើយគ្រូពេទ្យនៃមន្ទីរពេទ្យពន្ធនាគារបានពិនិត្យសុខភាពគាត់៕ ប្រែសម្រួលៈ ណៃ តុលា