ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា សង្គមមនុស្សជាតិ កំពុងឈានដល់ចំណុចប្រសព្វដ៏សំខាន់ ហើយត្រូវសម្រេចចិត្តថាតើត្រូវរក្សាសន្តិភាព និងស្ថិរភាព ឬធ្លាក់ចូលទៅក្នុងទីជ្រៅនៃសង្គ្រាមត្រជាក់ថ្មីមួយ។
ការលើកឡើងរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងក្នុងសុន្ទរកថា ដែលបានអានដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នៅក្នុងវេទិកាពាណិជ្ជកម្ម BRICS ឆ្នាំ២០២៣។
ប្រធានាធិបតីចិនរូបនេះ ក៏បានព្រមានផងដែរថា ការតស៊ូមតិដោយចេតនា នូវអ្វីដែលហៅថា “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ” ហើយការញុះញង់ឱ្យមានការប្រឆាំងរវាងសេរីភាព និងរបបផ្តាច់ការ នឹងធ្វើឱ្យពិភពលោកបែកបាក់គ្នា និងបង្កឱ្យមានការប៉ះទង្គិចនៃអរិយធម៌។
ការលើកឡើងរបស់លោក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងចិន និងលោកខាងលិច កាន់តែមានភាពយ៉ាប់យឺនក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ និងបញ្ហាធំៗជាច្រើនទៀត៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
