ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបានជំនួយថវិកា ១៣ពាន់លានដុល្លារ ពីអឺរ៉ុប ចាប់ពីឆ្នាំ២០២៣នេះ

រូបភាពពី៖​ XINHUA

គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលប្រាក់ចំនួន ១២ពាន់លានអឺរ៉ូ ប្រហែល ១៣ពាន់លានដុល្លារអាមេរិក នៅក្នុងជំនួយថវិកាពីសហភាពអឺរ៉ុប ចាប់តាំងពីដើមឆ្នាំនេះ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងចំណោមទឹកប្រាក់សរុបចំនួន ១,៥ពាន់លានអឺរ៉ូត្រូវបានបង់ទៅឱ្យអ៊ុយក្រែន នៅមុនថ្ងៃដែលជាជំនួយទី៧ នៃកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា ដូច​ក្នុង​រយៈពេល​មុន​ដែរ អ៊ុយក្រែន នឹង​ដឹកនាំ​កម្ចី​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ចំណាយ​ថវិកា​ជា​អាទិភាព​របស់​ខ្លួន រួម​ទាំង​វិស័យ​សង្គម និង​មនុស្សធម៌។

នៅខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប បានបែងចែក ១៨ ពាន់លានអឺរ៉ូជាជំនួយម៉ាក្រូហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែនក្នុងឆ្នាំ២០២៣ ដើម្បីជួយប្រទេស ដែលរងផលប៉ះពាល់ដោយជម្លោះគ្របដណ្តប់តម្រូវការថវិកាបន្ទាន់របស់ខ្លួន។

កិច្ចព្រមព្រៀងប្រាក់កម្ចីរយៈពេល ៣៥ឆ្នាំចែងថាបណ្តាប្រទេសសហភាពអឺរ៉ុប នឹងគ្របដណ្តប់លើការប្រាក់ និងការទូទាត់ទាក់ទងនឹងបំណុលផ្សេងទៀតជំនួសឱ្យអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top