បរទេស៖ នាយកដ្ឋានកែប្រែបាននិយាយនៅថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនពីពន្ធនាគារ Remand ទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យទូទៅ Police General កាលពីពាក់កណ្តាលយប់ ដើម្បីព្យាបាលជំងឺលើសឈាម ក្នុងចំណោមរោគសញ្ញាដទៃទៀត។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានកែប្រែបាននិយាយថា លោកថាក់ស៊ីន ត្រូវបានគេដាក់នៅលើឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងសង្កាត់ Pathum Wan នៃទីក្រុងបាងកក នៅម៉ោងប្រហែល ១ ព្រឹកថ្ងៃពុធ បន្ទាប់ពីលោកមានអាការៈតឹងទ្រូង និងមិនអាចសម្រានបាន។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា គ្រូពេទ្យបានរកឃើញថាសម្ពាធឈាមរបស់លោកថាក់ស៊ីនឡើងខ្ពស់ ហើយលោកមានកម្រិតអុកស៊ីហ្សែនក្នុងឈាមទាប ដោយបន្ថែមថាមន្ត្រីកែប្រែនឹងតាមដានគាត់យ៉ាងដិតដល់ក្នុងអំឡុងពេលព្យាបាល។
នាយកដ្ឋានកាលពីថ្ងៃអង្គារ បានដាក់លោកថាក់ស៊ីន ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យរបស់ពន្ធនាគារ បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាគាត់មានជំងឺរួមគ្នាចំនួនបួនគឺ រួមមាន Ischemia, ការឆ្លងមេរោគសួតធ្ងន់ធ្ងរ, ជំងឺលើសឈាម និងឈឺ ឆ្អឹងខ្នង និង ក្លនលូនថាសស្នៀតកងខ្នង៕ ប្រែសម្រួលៈ ណៃ តុលា