ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្សី បាញ់ទំលាក់ដ្រូនមួយគ្រឿង ក្បែររដ្ឋធានទីក្រុងមូស្គូ

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។

យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។

យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។

នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី

To Top