ព័ត៌មានអន្តរជាតិ

កម្មវិធីពិសេស ដើម្បីអបអរថ្ងៃបុណ្យឈីស៊ី ប្រពៃណីចិន ឆ្នាំ២០២៣ «ជួបជុំគ្នានៅថ្ងៃបុណ្យឈីស៊ី ឆ្លងរាត្រី ដោយរ៉ូមែនទិច» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំង

វេលាម៉ោង៨យប់ថ្ងៃទី២២ ខែសីហា កម្មវិធីពិសេស ដើម្បីអបអរថ្ងៃបុណ្យឈីស៊ី ប្រពៃណីចិន ឆ្នាំ២០២៣ «ជួបជុំគ្នា នៅថ្ងៃបុណ្យឈីស៊ី ឆ្លងរាត្រី ដោយរ៉ូមែនទិច» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំង តាមកម្មវិធីប្រព័ន្ធសារព័ត៌មាន បែបថី្ម និងប្រព័ន្ធសារ ព័ត៌មានចម្រុះ ដូចជាប៉ុស្តិ៍ទូរទស្សន៍ CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3 កម្មវិធី APP នៃCMG Mobileនិងកម្មវិធីAPPព័ត៌មាននៃស្ថានីយទូរទស្សន៍ មជ្ឈិមចិនជាដើម ។ កម្មវិធីពិសេសនេះ បានរួមបញ្ចូលគ្នានូវទេសភាពភ្នំនិងទឹកដ៏ស្រស់ស្អាត ភាពក្លៀវក្លារបស់យុវជន ប្រជាប្រិយភាព ទំនើបនិងកក្តាអន្តរជាតិ ដើម្បីបង្ហាញ ឱ្យឃើញ នូវកម្លាំងជីវិត នៃវប្បធម៌ប្រពៃណីចិន ក្នុងយុគសម័យថ្មី និងការស្វែងរករបស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អបវរ ។

កម្មវិធីពិសេស ដើម្បីអបអរថ្ងៃបុណ្យឈីស៊ីឆ្នាំនេះ មានការសម្តែងរបាំចម្រៀង និងការយកបទសម្ភាសន៍ នៅកន្លែងផ្ទាល់ ហើយបានរួបបញ្ចូល ជាមួយគ្នា នូវវប្បធម៌ប្រពៃណី និងការច្នៃប្រឌិតថ្មី នៃសិល្បៈសម័យទំនើប ហើយបានប្រើប្រាស់ការសម្តែង ប្រកបដោយយុវភាព ដើម្បីបង្ហាញនិង ពង្រីកខ្លឹមសារវប្បធម៌ប្រពៃណីចិន ដែលបាននាំមកនូវភាព រីករាយខាងចក្ខុវិញ្ញាណ ដល់ទស្សនិកជន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top