ព័ត៌មានអន្តរជាតិ

Update: ក្រុមអ្នកតវ៉ា ទាមទារឱ្យបញ្ចប់ការព្យាបាលពិសេស សម្រាប់លោក ថាក់ស៊ីន

បរទេស៖ ក្រុមមួយដែលហៅខ្លួនឯងថា ជាបណ្តាញប្រជាជន និងនិស្សិតសម្រាប់កំណែទម្រង់របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនញត្តិទៅក្រសួងយុត្តិធម៌ ដោយនិយាយថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងទទួលបានការព្យាបាលពិសេសក្នុងពេលកំពុងជាប់ទោស។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sahakar Petchnarin មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានទទួលយកញត្តិនេះ ប៉ុន្តែបាននិយាយថា ការឆ្លើយតបរបស់ក្រសួងចំពោះករណីលោក ថាក់ស៊ីន គឺស្របតាមស្តង់ដារក្រមសីលធម៌សុខភាព។

លោក Sahakarn បានពន្យល់ថា លោកថាក់ស៊ីនត្រូវការការព្យាបាលបង្ការដែលនឹងមានរយៈពេលប្រហែល ១០ ថ្ងៃ។

លោកបានបន្តថា បន្ទាប់មក លោកនឹងត្រូវបានប្រព្រឹត្តដូចអ្នកទោសផ្សេងទៀត រួមទាំងកាត់សក់ និងស្លៀកសម្លៀកបំពាក់ពន្ធនាគារ។

យ៉ាងណាក៏ដោយ ក្រុមនេះបានឆ្លើយតបដោយនិយាយថា “គេមិនជឿថា លោក ថាក់ស៊ីនមានបញ្ហាសុខភាព នោះទេ”៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top