ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផ្គត់ផ្គង់ Adidas នៅទីក្រុងហូជីមិញ ដើម្បីបញ្ឈប់បុគ្គលិកជាង ១ ២០០ នាក់ ដោយសារកង្វះការបញ្ជាទិញ

បរទេស៖ ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Pouyuen ដែលជានិយោជកធំជាងគេនៅទីក្រុងហូជីមិញ នឹងបញ្ឈប់កម្មករជាង ១ ២០០ នាក់ ដោយសារកង្វះការបញ្ជាទិញ។

លោក Huynh Le Nhu Trang អនុប្រធាននាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទីក្រុងហូជិមិញ បាននិយាយកាលពីថ្ងៃពុធថា Pouyuen Vietnam ដែលជាអ្នកម៉ៅការសម្រាប់ម៉ាកយីហោធំៗដូចជា Adidas, Nike និង Reebook នឹងបញ្ឈប់កម្មករចំនួន ១ ២២១ នាក់ ដែលមានកិច្ចសន្យាមិនកំណត់ដោយសារតែចំនួនមិនគ្រប់គ្រាន់នៃការបញ្ជាទិញនិងដៃគូ។

លោក Trang បាននិយាយថា កម្មករនឹងត្រូវបានជូនដំណឹងនៅថ្ងៃសៅរ៍អំពីប្រាក់បំណាច់របស់ពួកគេ ការបង់ប្រាក់ធានារ៉ាប់រងសង្គម និងនីតិវិធីពន្ធ។

សម្រាប់រាល់ឆ្នាំដែលកម្មករម្នាក់បានធ្វើការឱ្យក្រុមហ៊ុន ពួកគេនឹងទទួលបានប្រាក់សំណងស្មើនឹង ០,៨ នៃប្រាក់ខែប្រចាំខែ។ កម្មករនិយោជិតដែលបានធ្វើការរយៈពេល ២០ ឆ្នាំនៅក្រុមហ៊ុន អាចទទួលបានប្រាក់បំណាច់ចំនួន ១៩២ លានដុង (៨ ០៦០ ដុល្លារ) ។

លោក Trang បាននិយាយទៀតថា នីតិវិធីទាំងអស់ដើម្បីបញ្ចប់កិច្ចសន្យាការងារនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ហើយសំណងនឹងត្រូវបានផ្តល់ឱ្យក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top