ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣វេលា ម៉ោង១៣ តាមម៉ោងក្នុងតំបន់ ក្នុងសំឡេងប្រឆាំងពីប្រជាជនដ៏ច្រើនរាប់មិនអស់ រដ្ឋាភិបាលជប៉ុន បានបង្ខំឱ្យដំណើរ ការការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ ។ ថ្ងៃនេះបានក្លាយ ទៅជាថ្ងៃមហន្តរាយ សម្រាប់បរិស្ថានសមុទ្រសកល ។ រដ្ឋាភិបាល ជប៉ុន បានក្លាយទៅជាអ្នកបំផ្លាញបរិស្ថាន អេកូឡូស៊ី និងជាអ្នកបំពុលមហាសមុទ្រ សកល ទាំងស្រុង ដែលបន្សល់ទុកនូវស្នាមប្រឡាក់មួយទៀត ដែលមិនអាចលុបបំបាត់ចោល បានទេក្នុងប្រវត្តិសាស្ត្រ ។
នេះគឺជាលើកដំបូង ដែលបានបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ ដែលបង្កើតឡើយ ដោយមនុស្ស ហើយមិនមានស្តង់ដារ ដោះស្រាយ ដែលត្រូវ បានទទួលស្គាល់ជាទូទៅ ចាប់តាំង ពីមនុស្សជាតិ បានប្រើប្រាស់ថាមពល នុយក្លេអ៊ែរ ដោយសន្តិវិធីមក ។ នេះពិតជាធ្វើឱ្យសហគមន៍ អន្តរជាតិមានហានិភ័យយ៉ាងខ្លាំង។ យោងតាមផែនការ របស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ជប៉ុននឹងបង្ហូរទឹកសំណល់ នុយក្លេអ៊ែរចំនួន៧៨០០ តោនក្នុងរយៈពេល ១៧ថ្ងៃ ។ នៅឆ្នាំ២០២៣ គេរំពឹងថា នឹងបង្ហូរប្រហែល៣១២០០តោន ។ អ្នកជំនាញព្យាករណ៍ថា បច្ចុប្បន្ននេះជប៉ុន មានទឹកសំណល់ នុយក្លេអ៊ែរប្រហែល១.៣លានតោន ហើយរយៈពេល នៃការបង្ហូរអាចមាន រយៈពេលពី៣០ទៅ៥០ឆ្នាំ ។ ការក្លែងធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរប្រហែលនឹងទៅដល់ឆ្នេរ សមុទ្រអាមេរិកខាងជើងនៅខែវិច្ឆិកាឆ្នាំ២០២៦ ហើយស្ទើរតែគ្របដណ្ដប់ មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង ទឹកសំណល់នុយក្លេអ៊ែរ នឹងរាលដាលដល់មហាសមុទ្រ ឥណ្ឌានៅខែកុម្ភៈឆ្នាំ២០៣០ និងរាលដាលដល់ស្ទើរ តែមហាសមុទ្រប៉ាស៊ីហ្វិក ទាំងមូលក្នុងរយៈពេល១០ឆ្នាំក្រោយ ។
តើនេះមានន័យអ្វីសម្រាប់មនុស្សជាតិ? ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយ ក្លេអ៊ែរហ្វូគូស៊ីម៉ា មានផ្ទុកសារធាតុវិទ្យុសកម្ម នុយក្លេអ៊ែរ ជាង៦០ប្រភេទ ហើយពាក់កណ្តាល ជីវិត របស់ពួកគេ អាចមានរយៈពេលជាពីរបីឆ្នាំ រាប់សិបឆ្នាំ រាប់ពាន់ឆ្នាំឬរាប់រយពាន់ឆ្នាំ ។ ម្យ៉ាងទៀត ក្នុងដំណើរបង្ហូរចូលទៅក្នុង សមុទ្រ ដែលមានរយៈពេលយ៉ាងយូរ តើឧបករណ៍បង្ហូរ ចូលទៅក្នុងសមុទ្រអាចដំណើរការ ប្រកបដោយប្រសិទ្ធិភាពដែរឬទេ? តើវិធានការគ្រប់គ្រងនិង យន្តការស្ទង់ពិនិត្យអាចបន្ត បានទេ?ជប៉ុនមិនដែលផ្តល់ចម្លើយទេ នឹងមិនអាចផ្តល់ចម្លើយដែរ។
១២ឆ្នាំមុន ហេតុការណ៍នុយ ក្លេអ៊ែរហ្វូគូស៊ីម៉ាបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងសមុទ្រ បណ្តាលឱ្យមានគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរ។១២ឆ្នាំក្រោយ ភាគីជប៉ុនបានបង្ខំឱ្យបង្ហូរទឹកសំណល់ នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ក្នុងសភាពការណ៍ដែលមិនបានបញ្ជាក់ថា ឧបករណ៍ចម្រោះ ទឹកបំពុលនុយក្លេអ៊ែរ អាចទុកចិត្តបានក្នុងរយៈពេលយូរ មិនបានបញ្ជាក់ថា ការបង្ហូរចូលទៅក្នុង សមុទ្រមិនមានគ្រោះថ្នាក់ ដល់បរិស្ថានសមុទ្រនិង សុខភាពមនុស្ស ហើយមិនបានពិគ្រោះពិភាក្សា ដោយពេញលេញជាមួយភាគី ដែលមានផលប្រយោជន៍ ពាក់ព័ន្ធដែលបានបណ្តាល ឱ្យបង្កជាផលប៉ះពាល់លើកទី២ ដល់ប្រជាជនក្នុងតំបន់ រហូតដល់ប្រជាជនពិភពលោក ។
បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានទទូចឱ្យដំណើរការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ ឥស្សរជនគ្រប់មជ្ឈដ្ឋាន ដូចជាឧស្សាហកម្មនេសាទជប៉ុន ជាដើមបាននាំគ្នាធ្វើការតវ៉ា ទាមទារឱ្យរដ្ឋាភិបាល បញ្ឈប់ផែនការនេះ ដោយចង្អុលបង្ហាញថា”នេះ នឹងនាំមកនូវគ្រោះមហន្តរាយ ដល់មនុស្សជំនាន់ក្រោយ” ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន សំខាន់ៗ មួយចំនួនក៏បានចុះផ្សាយ អត្ថបទដោយរិះគន់រដ្ឋាភិបាល ជប៉ុនថា ខ្វះភាពស្មោះត្រង់ និង គ្មានទំនួលខុសត្រូវ ហើយការប្រញាប់ប្រញាល់ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ” នឹងបន្សល់ទុកនូវ គ្រោះចង្រៃ កាន់តែធំសម្រាប់អនាគត”។ ថ្ងៃទី២៤ខែសីហា ភាគីកូរ៉េខាងត្បូងបានថ្លែងថា នឹងរក្សាការហាម ឃាត់ការនាំចូល ផលិតផលជលផល ហ្វូគូស៊ីម៉ាប្រទេសជប៉ុន ។ ភាគីចិនបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ខែសីហាតទៅនឹងផ្អាកទាំងស្រុង នូវការនាំចូលផលិតផលជលផល ដែលមានប្រភពដើមមកពីប្រទេសជប៉ុន ។
ហេតុការណ៍កើតឡើងខ្លួនឯង ធ្វើឱ្យអ្នកដទៃរងទុក្ខ—ប្រទេសជប៉ុនបែបនេះ គួរធ្វើឱ្យពិភពលោកមានការប្រុងប្រយ័ត្ន។ ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានផ្សារភ្ជាប់ខ្លួន ជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រម្តងទៀត។ អ្វីដែលវាត្រូវប្រឈមមុខនោះ គឺការថ្កោលទោសយ៉ាងខ្លាំង ពីពិភពលោកទាំងមូល ការធ្វើពាហិកា យ៉ាងតឹងរ៉ឹង ពីគ្រប់ប្រទេសនិងការទាមទារ សំណងពីសហគមន៍អន្តរជាតិ!
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន