ព័ត៌មានអន្តរជាតិ

Update៖ ជប៉ុន នឹងប្រកាសអំពីលទ្ធផលបឋម ក្រោយពីខ្លួនបានបង្ហូរទឹកកាកសំណល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះប្រទេសជប៉ុន នឹងធ្វើការផ្សព្វផ្សាយអំពីលទ្ធផលគំរូបឋម រយៈពេលមួយថ្ងៃបន្ទាប់ពីខ្លួនបានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ក្នុងគោលបំណងដើម្បីធានាដល់អ្នករិះគន់ឡើងវិញថា ប្រតិបត្តិការនេះមានសុវត្ថិភាព ។
សម្រាប់ការបញ្ចេញទឹកមួយចំនួនក្នុងចំណោម១,៣៤លានតោនដែលប្រមូលបាននៅនឹងកន្លែងក្នុងរយៈពេល១២ឆ្នាំគិតចាប់តាំងពីរោងចក្រនេះត្រូវបានលិចដោយរលកយក្សស៊ូណាមិ បានជំរុញឱ្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ដើម្បីហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ។

ប្រតិបត្តិកររោងចក្រ TEPCO បានយកអ្វីដែលគេហៅថា ជាការធ្វើតេស្តរហ័សនៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រុមហ៊ុន TEPCO បានហៅសន្និសីទសារព័ត៌មាននៅម៉ោង៤រសៀល ត្រូវនឹងម៉ោង ៣រសៀលម៉ោងនៅក្នុងប្រទេសសិង្ហបុរី ។

ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានប្រមូលសំណាកពីទឹកសមុទ្រពី១១ទីតាំងផ្សេងគ្នាកាលពីថ្ងៃសុក្រ ដែលលទ្ធផលនឹងចេញផ្សាយនៅថ្ងៃអាទិត្យ ។

ទីភ្នាក់ងារជលផលក៏បានទាញយកផលពី flounder និងត្រី Gurnard កាលពីព្រឹកថ្ងៃសុក្រនេះពីកន្លែងសំណាកដែលបានកំណត់នៅជិតបំពង់បង្ហូរបញ្ចេញទឹក ពីរោងចក្រ Fukushima ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top