ព័ត៌មានអន្តរជាតិ

អឺរ៉ុប បារម្ភថា លោក Biden នឹងសម្រេចចិត្តឲ្យអ៊ុយក្រែន ចូលតុចរចាសន្តិភាពក្នុងពេលឆាប់ៗនេះ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RTពីសំណាក់កាសែតដ៏ធំមួយនៅលោកខាងលិច កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ក្រុមមន្ត្រីរបស់សហភាពអឺរ៉ុប ហាក់ដូចជាកំពុងមានក្តីព្រួយបារម្ភខ្លាំងថា ប្រធានាធិបតីអាមេរិក លោក Joe Biden អាចនឹងរុញច្រានឲ្យអ៊ុយក្រែន ទទួលយកការចរចាដើម្បីសន្តិភាពនៅឆ្នាំក្រោយ។

ប្រភពដដែលបានឲ្យដឹងតៀតដែរថានេះគឺជាប្រភពព័ត៌មានដ៏ច្បាស់ ការទី២ហើយពីលោកខាងលិច ក្នុងសប្តាហ៍នេះថា យោធាអាមេរិកនិងជំនួយរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន នឹងមានចំនួនតិចទៅៗក្នុងពេលឆាប់បំផុត។

មេដឹកនាំអឺរ៉ុបជឿជាក់ថា ដោយសារតែប្រសិទ្ធភាព នៃការវាយប្រហាររបស់អ៊ុយក្រែន ទៅលើប្រទេសរុស្សី មានដំណើរការតិចតួចផងព្រមទាំងសំពាធពីសំណាក់ក្រុមប្រឆាំងបក្សសាធារណៈនៅជិតការមកដល់ នៃការបោះឆ្នោតនឹងអាចបង្ខំឲ្យលោក Biden អាចនឹងបង្ខំចិត្តទទួលយកការចរចាគ្នាជាមិនខានជាមួយនឹងរុស្សី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះសហរដ្ឋអាមេរិកបានផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន មានតម្លៃដល់ទៅ៤៣ពាន់លានដុល្លារមកហើយចាប់តាំងតែពីពេលដែលប្រតិបត្តិការកាលពីឆ្នាំកន្លងមក៕​ ប្រែសម្រួល៖ស៊ុនលី

To Top