ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត៩នាក់ និងរបួសប្រហែល៥០នាក់ ក្រោយមានអគ្គីភ័យឆាបឆេះ ចេញពីរថភ្លើងមួយខ្សែនៅឥណ្ឌា

រូបភាពពី៖​ XINHUA

ញ៉ូដេលី៖​​ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ៩នាក់បានស្លាប់ និងជិត៥០នាក់បានរងរបួស ក្រោយពីមានអគ្គីភ័យបានឆាបឆេះចេញពីខាងក្នុងបង្កាន់ដៃនៃរថភ្លើងមួយខ្សែបន្ទាប់ពីមានការផ្ទុះស៊ីឡាំងនៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Madurai ក្នុងរដ្ឋខាងលើ ហើយអ្នកស្លាប់ទាំងអស់គឺជាអ្នកធ្វើធម្មយាត្រា ដែលមកពីរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើងប្រទេស ។

រថភ្លើងបានមកដល់ពីរដ្ឋ Uttar Pradesh នៅថ្ងៃសៅរ៍នេះ ហើយបានចតនៅជិតស្ថានីយ៍រថភ្លើង ។ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Southern Railway បានឲ្យដឹងថា “ស៊ីឡាំង ដែលផ្ទុកវត្ថុរាវ (LPG) បានផ្ទុះកំពុងត្រូវបានដឹកដោយខុសច្បាប់នៅខាងក្នុងទូរថភ្លើងនេះ” ។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមហ៊ុន Southern Railways បានឲ្យដឹងថា “អ្នកដំណើរនៅក្នុងរថភ្លើងឯកជនបានរត់ពន្ធស៊ីឡាំងផ្ទុកសារធាតុឧស្ម័នដោយខុសច្បាប់ ហើយនេះបណ្តាលឱ្យផ្ទុះឆេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top