ព័ត៌មានអន្តរជាតិ

ស្លាប់ ពីឡុត៣នាក់ នៅក្នុងហេតុការណ៍ យន្តហោះយោធា បុកគ្នា លើអាកាសក្នុងពេលហ្វឹកហ្វឺន នៅអ៊ុយក្រែន

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram ថា កាលពីថ្ងៃសៅរ៍ថា អាកាសយានិក ចំនួន៣នាក់បានស្លាប់ ក្រោយពីយន្តហោះចម្បាំង L-39 ចំនួន២គ្រឿងបានបុកគ្នានៅលើអាកាស នៅក្នុងតំបន់ Zhytomyr ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បានដាក់ថា ការធ្លាក់យន្តហោះនេះបានកើតឡើង កាលពីថ្ងៃសុក្រ នៅគ្រាដែលយន្តហោះ២គ្រឿង កំពុងបំពេញភារកិច្ចប្រយុទ្ធគ្នា លើដែនអាកាស ។

ការិយាល័យអគ្គព្រះរាជអាជ្ញាបានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញា ប្រចាំតំបន់ខាងលើ បានចាប់ផ្តើមដំណើរការនីតិវិធី ព្រហ្មទណ្ឌ ចំពោះការធ្លាក់យន្តហោះនេះ ដោយស្ថិតក្រោមការចោទប្រកាន់ ពីបទបំពានលើច្បាប់ នៃការហោះហើរ ។

ការស៊ើបអង្កេត លើករណីយន្តហោះបុកគ្នា ខាងលើនេះកំពុងដំណើរការ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top