ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បានអនុម័តឲ្យធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋដែលភៀសខ្លួន ចេញពីប្រទេស ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩

រូបភាព៖ Xinhua

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានអនុម័ត លើការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្រៅប្រទេស ក្រោយពីការរឹតបន្តឹងតាមព្រំដែន ដ៏តឹងរ៉ឹងជាច្រើនឆ្នាំ នៅក្នុងអំឡុងពេល ផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលប្រទេសឯកោនេះ បានបើកព្រំដែនរបស់ខ្លួន ចំពោះការធ្វើដំណើរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន ហៅកាត់ថា KCNA បានឲ្យដឹងថា ទីស្នាក់ការការពារការ ជំងឺរាតត្បាតគ្រាអាសន្ន របស់រដ្ឋបានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ការអនុម័ត គឺស្របតាមការកែតម្រូវកម្រិតប្រឆាំង ការរីករាលដាលរបស់ខ្លួនបន្ទាប់ពី “ស្ថានភាពជំងឺរាតត្បាត ទូទាំងពិភពលោកបានធូរស្រាល” ។

នៅសេចក្តីថ្លែងការណ៍បានដាក់ថា “អ្នកដែលបានធ្វើមាតុភូមិនិវត្តន៍មកវិញ នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោម ការសង្កេតផ្នែកវេជ្ជសាស្រ្ត ត្រឹមត្រូវនៅឯដាតំបន់ច់ដោយឡែក សម្រាប់រយៈពេល១សប្តាហ៍” ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើង នៅប៉ុន្មានថ្ងៃក្រោយពីជើងហោះហើរ Air Koryo ពីទីក្រុងព្យុងយ៉ាងបានចុះចត នៅទីក្រុងប៉េកាំង ជាលើកដំបូងចាប់តាំងពីការបិទខ្ទប់ ពីការឆ្លងរាតត្បាតជំងឺ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២០ ស្របពេលមានការបើកឡើងវិញយឺតៗ នៃប្រទេសមួយ នៅក្នុងចំណោមប្រទេសឯកោ ខាងផ្នែកនយោបាយ និងវិបត្តិសេដ្ឋកិច្ច របស់ពិភពលោក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top