ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រអាមេរិក MV-22B Osprey ក្នុងសមយុទ្ធ Predators Run ស្លាប់ទាហាន ៥នាក់

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រយោធាអាមេរិក មួយគ្រឿងដែលមានទាហានម៉ារីនអាមេរិក ២៣ នាក់ នៅលើនោះ បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យយ៉ាងហោចណាស់សមាជិកសេវាកម្ម៣នាក់បានស្លាប់ និងទាំងអស់ផ្សេងទៀតបានរងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ កងកម្លាំង Rotational Force-Darwin បាននិយាយថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ MV-22B Osprey ដែលបានធ្លាក់នៅលើកោះ Melville ភាគខាងជើងនៃប្រទេសអូស្ត្រាលីនៅម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក។

នាយកដ្ឋានកងកម្លាំងនេះ បាននិយាយថា ការធ្លាក់នេះបានកើតឡើងក្នុងអំឡុងពេលសមយុទ្ធ Predators Run ខណៈដែលឧទ្ធម្ភាគចក្រកំពុង “ដឹកជញ្ជូនកងទ័ពក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់ជាប្រចាំ” ។

វាបានកត់សម្គាល់ថា “សមាជិកកងទ័ព ៣នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ ៥ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Royal Darwin ក្នុងស្ថានភាពធ្ងន់ធ្ងរ” ដោយបន្ថែមថាការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះកំពុងបន្ត។

សមយុទ្ធ Predators Run ឆ្នាំ 2023 មាន​ទាហាន​ជាង ២៥០០ នាក់​មក​ពី​អូស្ត្រាលី ហ្វីលីពីន ទីម័រខាងកើត និង​ឥណ្ឌូនេស៊ី ចូលរួម៕ ប្រែសម្រួលៈ ណៃ តុលា

To Top