បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹថា ជនជាតិរុស្សីម្នាក់ និងប្រពន្ធរបស់ខ្លួនត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Beirut ក្នុងពេលដែលពួកគេកំពុងព្យាយាមចាកចេញពីប្រទេស។
ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនបានធ្វើការបកស្រាយដោយអជ្ញាធរជាតិកិច្ចការងារសន្តិសុខជាតិ របស់ប្រទេសលីបង់ ដែលជឿជាក់ថា ២នាក់ប្តីប្រពន្ធនេះគឺជាបណ្តាញចារកម្មដ៏សកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល។
ប្រភពចេញផ្សាយនេះក៏បានសរសេរដែរថា ក្រោយការចាប់ខ្លួនប្តីប្រពន្ធទាំងពីរបានសារភាពថា ពិតជាបានប្រព្រឹត្តិអំពីនេះពិតមែនដោយបុរសជាប្តីបានសារភាពនៅចំពោះមុខអជ្ញាធរហើយប្រពន្ធបានសារភាពថា បានជួយលាក់បាំងនូវទង្វើរបស់ប្តីផង។
នៅក្នុងការសារភាពនោះបុរសជាជនជាតិរុស្សី បានបញ្ជាក់ថា គាត់ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារអ៊ីស្រាអ៊ែល និងត្រូវបានណែនាំឲ្យមកធ្វើការងារចារកម្មនេះនៅក្នុងប្រទេសលីបង់ ដែលទីនេះគាត់នឹងត្រូវផ្តល់នូវផែនទីតាមទីតាំងសំខាន់និងទីតាំងនៃចលនា Hezbollah ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី