ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី៖ យុទ្ធសាស្ត្ររបស់ណាតូ សម្រាប់អ៊ុយក្រែន គឺបានត្រឹមបរាជ័យ

AFP
" "

បរទេស៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថាការប៉ុនប៉ង់ របស់អង្គការណាតូ នៅក្នុងកិច្ចខិតខំជួយឲ្យអ៊ុយក្រែន យកឈ្នះរុស្សីនោះគឺបានត្រឹម ទទួលបរាជ័យទាំងស្រុង។

យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះរុស្សី នៅតែដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតាក្នុងពេល ដែលអ៊ុយក្រែនកំពុងវេទនា ដោយប្រតិបត្តិការវាយលុកផង និងទណ្ឌកម្មនានាដែលធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរផង។

" "

សរសេរបង្ហោះនៅលើបណ្តាញសង្គម Facebook លោក Conte ដែលជាមេដឹកនាំរបស់គណបក្ស Five Star Movement party បានធ្វើការកត់សំគាល់ថែមទៀត រយៈពេល១ឆ្នាំកន្លះកន្លងមកនេះ ជម្លោះរវាងអ៊ុយក្រែននិងរុស្សីបានបង្ហាញឲ្យ យើងឃើញពីលទ្ធផលនៃគ្រប់ភាគី សូម្បីតែលោកខាងលិចផង។

" "

លោក Conte បានបន្តថា យុទ្ធសាស្ត្រនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះ បានគាំទ្រជំនួយយោធាដ៏ធំដល់ទីក្រុងគៀវ និង ការកើនឡើងនៃតក្កវិជ្ជាក្នុងប្រទេសនេះ នោះគឺបានត្រឹមទទួលរងបរាជ័យ ពីព្រោះថាគ្មានការបែកបាក់ ឬរង្គើដល់កិច្ចការងារផ្ទៃក្នុងរបស់រុស្សី និងកងកម្លាំងយោធារុស្សីនោះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top