ព័ត៌មានអន្តរជាតិ

លោក Lavrov នឹងដឹកនាំគណប្រតិភូ​ ចូលរួមកិច្ចប្រជុំ G20

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Lavrov នឹងតំណាងឲ្យប្រទេស របស់លោកដឹកនាំគណប្រតិភូ ទៅចូលរួមកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌា ដែលគ្រោងធ្វើឡើង នៅខែក្រោយនេះហើយ ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova ហើយបញ្ជាក់ថា វាគឺជាភារកិច្ចដែលទទួលបានការបញ្ជា ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីរុស្សី Vladimir Putin។

មេដឹកនាំមហាអំណាចទាំង២០ នឹងចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើឡើង នៅថ្ងៃទី៩និងថ្ងៃទី១០ ខែកញ្ញា ហើយប្រទេសរុស្សី បានប្រកាសតាំងតែពីខែសីហា មកម្ល៉េះថាលោក Lavrov នឹងចូលរួមកិច្ចប្រជុំនេះតំណាង ឲ្យប្រទេសរុស្សីហើយក៏ដូចជាកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ នៅខែក្រោយនេះផងដែរ ។

គួរឲ្យដឹងដែរថា អ្នកនាំពាក្យរបស់វិមានក្រមឡាំង ធ្លាប់លោក Dmitry Peskov ធ្លាប់បានបញ្ជាក់ហើយកាលពីសប្តាហ៍កន្លងមកថាលោកប្រធានាធិបតីរុស្សី Vladimir Putin គឺគ្មានផែនការ ក្នុងការចូលរួមកិច្ចប្រជុំ G20 នេះនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top