ព័ត៌មានអន្តរជាតិ

ករណីបាក់ដីនៅអណ្តូងរ៉ែមាស នៅអាហ្វហ្គានីស្ថាន សេចក្តីរាយការណ៍ បឋមស្លាប់មនុស្ស៣នាក់

រូបភាពពី៖​ AFP

អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថា កម្មករអណ្តូងរ៉ែចំនួន៣នាក់ត្រូវបានបាត់បង់ជីវិត ក្រោយពីពួកគេនៅជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែដែលបានបាក់ដីស្រុតនៅក្នុងខេត្ត Takhar ស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ។

លោក Abdul Mobin Safi អ្នកនាំពាក្យប៉ូលិសខេត្ត បានបញ្ជាក់ថា អ្នករុករករ៉ែជាច្រើននាក់កំពុងធ្វើការនៅក្នុងផ្លូវរូងក្រោមដី នៃអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងស្រុក Rastaq កាលពីរសៀលថ្ងៃអង្គារ នៅគ្រាដែលផ្លូវរូងក្រោមដីនោះបានរូងក្រោមដីចុះទៅក្រោម ដោយបានសម្លាប់កម្មកររ៉ែ៣នាក់ ។

ករណីបាក់ដីស្រុតអណ្តូងរ៉ែមាសនេះដែរ មិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ហើយមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងហើយដើម្បីស្វែងរកពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top