ញ៉ូវយ៉ក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃអង្គារ ព្យុះត្រូពិច Idalia បានប្រែខ្លួនទៅដល់ព្យុះសង្ឃរាប្រភេទទី២ ខណៈដែលព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រឈូង នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយបង្ខំឱ្យមានការប្រកាសអាសន្ន និងធ្វើការជម្លៀសមនុស្សយ៉ាងច្រើន និងការលុបចោលជើងហោះហើរ ដូចដែលព្យុះនេះកំពុងកើតមានឡើង ហើយគេរំពឹងថា ព្យុះនេះនឹងថយឥទ្ធិពលវិញនៅថ្ងៃពុធនេះ ។
យោងតាមមជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្យល់ព្យុះនេះត្រូវបានព្យាករណ៍ថា នឹងវិវឌ្ឍន៍ទៅជា “ព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត” និងវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រឈូងសមុទ្រ ។ ព្យុះនេះអាចមានកម្លាំងខ្លាំងយ៉ាងហោចណាស់ដល់ព្យុះប្រភេទទី៣ ដែលការចាត់ថ្នាក់ជាខ្យល់ព្យុះដ៏ធំ ដែលនាំមកនូវខ្យល់បក់បោកខ្លាំង និងព្យុះដែលមានសក្តានុពលពី១០ទៅដល់១០ ហ្វីត ។
ព្យុះ Idalia បានបង្កផលប៉ះពាល់ដល់អ្នកស្រុកភាគច្រើន នៃរដ្ឋផ្លរីដា ដែលមាន២១លាននាក់ រួមជាមួយនឹងអ្នករស់នៅភាគខាងត្បូង នៃរដ្ឋ Georgia និង South Carolina ស្ថិតនៅក្រោមព្យុះសង្ឃរា ព្យុះត្រូពិច និងការព្រមាន និងការណែនាំអំពីការកើនឡើងឥទ្ធិពលរបស់ព្យុះនេះ និងមានការប្រកាសអំពីការជម្លៀសខ្លួនមនុស្សយ៉ាងច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា