ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន តបសំបុត្រ របស់ចៅប្រុស ឧត្តមសេនីយ៍ឯកអាមេរិក Joseph Warren Stilwel

ថ្ងៃទី ២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិន បានតបសំបុត្រ របស់លោក John Easterbrook ជាចៅប្រុសឧត្តមសេនីយឯក អាមេរិកលោក Joseph Warren Stilwel ។

លោក Xi Jinping បានលើកឡើង ក្នុងសំបុត្រថា សូមថ្លែងអំណរគុណ ចំពោះលោក Easterbrook ដែលបានចែករំលែក ពីរឿងរ៉ាវ ដែលលោក ឧត្តមសេនីយ៍ឯក Joseph Warren Stilwel និងកូនចៅ ប៉ុន្មានជំនាន់ របស់ក្រុមគ្រួសារត្រកូល Stilwell បានរាប់អាន ដោយមេត្រីភាព ជាមួយប្រទេសចិន ។ តាមរយៈក្រុមគ្រួសារត្រកូលStilwell ខ្ញុំបានចាប់អារម្មណ៍ពីមនោសញ្ចេតនា មេត្រីភាពរបស់ប្រជាជន អាមេរិកចំពោះប្រជាជនចិន។ លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំសង្ឃឹមហើយជឿជាក់ថា លោកនិងសមាជិក ក្រុមគ្រួសារត្រកូល Stilwellផ្សេងទៀត នឹងបន្តរួមចំណែកជាកម្លាំង សម្រាប់មិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីចិននិងអាមេរិក។ ស្វាគមន៍លោកមកលេង ប្រទេសចិនឱ្យបានញឹកញាប់ ។

គួរញ្ជាក់ថា កាលពីថ្មីៗនេះ លោក John Easterbrook បានផ្ញើសារលិខិតជូនលោកXi Jinping ប្រធានរដ្ឋចិន ដោយបានរំលឹកពីប្រវត្តិប្រាស្រ័យ ទាក់ទងរវាងលោក Stilwell និងប្រជាជនចិន ព្រមទាំងអំពីកិច្ច ខិតខំប្រឹងប្រែង របស់កូនចៅជំនាន់ ក្រោយលោក Stilwell ដើម្បីជំរុញការផ្លាស់ប្តូរ ផ្នែកវប្បធម៌ មនុស្សជាតិ រវាងអាមេរិកនិងចិន ។ លោកក៏បានសម្តែងការគោរព ចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានគាំទ្រ ការផ្លាស់ប្តូរ ផ្នែកវប្បធម៌មនុស្សជាតិ រវាង អាមេរិកនិងចិន ក្នុងរយៈពេលយូរកន្លងមក និង ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលមិនបំភ្លេច មិត្តចាស់ ក៏ដូចជាបង្ហាញ ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ក្រុមគ្រួសារ ត្រកូល Stilwell ក្នុងការជំរុញការផ្លាស់ប្តូរ ផ្នែកវប្បធម៌មនុស្សជាតិ រវាងអាមេរិកនិងចិន ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជា

To Top