ព័ត៌មានអន្តរជាតិ

ប៉ូឡូញ សម្រេចបិទជំរុំភៀសខ្លួន សម្រាប់ជនជាតិអ៊ុយក្រែន ដ៏ធំមួយភ្លាមៗ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ជំរុំភៀសខ្លួនដ៏ធំបំផុតមួយ សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលស្ថិតនៅក្នុងបរ្ទេសប៉ូឡញ ត្រូវបានរដ្ឋាភិបាលប៉ូឡូញ ប្រកាសបិទភ្លាមៗកាលពីដើមសប្តាហ៍កន្លងមកនេះ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការប្រកាសប្រាប់ពីអជ្ញាធរប៉ូឡូញ បានធ្វើឡើងភ្លាមៗហើយការចល័តជនភៀសខ្លួនចេញទៅទីតាំងផ្សេងៗត្រូវបានធ្វើឡើងភ្លាមៗផងដែរ។

ជំរុំនេះមានទីតាំងនៅអតីតកន្លែងតាំងពិពណ៌មួយនៅក្នុងភូមិ Nadarzyn ក្នុងតំបន់ Mazovia ភាគនិរតី នៃរដ្ឋធានី Warsaw ប្រទេសប៉ូឡូញហើយក្នុងពេលដែលមានការកើនឡើងខ្លាំង នៃជម្លោះនៅអ៊ុយក្រែន ទីតាំងនេះបានទទួលជនភៀសខ្លួនសរុបដល់ទៅ៩០០០នាក់ប៉ុន្តែបច្ចុប្បន្ន ចំនួនបានធ្លាក់មកត្រឹមតែ៣០០នាក់ប៉ុណ្ណោះដោយសារតែមួយចំនួនត្រូវបានផ្លាស់ប្តូរទីតាំងរួចទៅហើយ។

អង្គការសប្បុរសធម៍នៅក្នុងប្រទេស បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ការប្រកាសភ្លាមៗទាំងគួរឲ្យភ្ញាក់ផ្អើលបានធ្វើឲ្យអ្នកខ្លះមិនអាច សូម្បីរៀបចំឥវ៉ាន់របស់ពួកគេបានអស់នោះដែរហើយអ្នកខ្លះ អាចវេចខ្ចប់បានត្រឹមតែអាហារប៉ុណ្ណោះទៅជាមួយ៕ ប្រែសម្រួល៖ស៊ុនលី

To Top