បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានទំលាយបន្ទាត់ព្រំដែនរបស់ប្រទេសរុស្សី ជាលើកដំបូងនៅភាគខាងត្បូងក្បែរទីក្រុង Zaporizhzhia ។
លោក Tarnavsky មេបញ្ជាការម្នាក់នៅក្នុងតំបន់ប្រយុទ្ធជួរមុខបាននិយាយថា កងទ័ពអ៊ុយក្រែនឥឡូវនេះកំពុងឈានទៅមុខទាំងសងខាង នៃការរំលោភបំពាន និងការពង្រឹងទីតាំងរបស់ពួកគេ ដោយបន្ថែមថាគាត់ជឿជាក់ថា ខ្សែការពារទីពីររបស់រុស្សី គឺមានភាពខ្សោយជាងខ្សែការពារទីមួយ។
ក្នងថ្ងៃជាមួយគ្នាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅលើតំបន់ Belgorod ដោយរារាំងវាពីការវាយប្រហារភេរវកម្មទៅលើទីតាំងរបស់រុស្ស៊ី។
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យដូចគ្នាដែរថា ប្រទេសរុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ប្រទេសអ៊ុយក្រែន នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មួយយប់ទៅលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង នៃសមុទ្រខ្មៅ៕
ប្រែសម្រួល៖ស៊ុនលី