បរទេស៖ កាលពីថ្ងៃម្សិលមិញនេះអ៊ីស្រាអែល បានប្រកាសបើកដំណើរការជាផ្លូវការ នូវស្ថានទូតមួយទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរគឺនៅក្នុងប្រទេសបារ៉ែនពោលគឺមានរយៈពេល៣ឆ្នាំហើយ ក្រោយការធ្វើឲ្យមានទំនាក់ទំនងជាធម្មតា ជាមួយព្រះរាជាណាចក្រអារ៉ាប់ដ៏តូចមួយនេះ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការប្រកាសដំណើរការស្ថានទូតថ្មីត្រូវបានធ្វើឡើង ដោយមានវត្តមានចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Eli Cohen នៅក្នុងទីក្រុង Manama និងសមាភាគីរដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន Abdullatif Al Zayani។
មន្ត្រីការទូតកំពូល នៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍ រួមដោយបញ្ជាក់អំពីជំហក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យធ្វើពាណិជ្ជកម្មការធ្វើដំណើរនិងក៏ដូចជាការធ្វើវិនិយោគផងដែរ។
គួរឲ្យដឹងដែរថាប្រទេសបារ៉ែន គឺជាមូលដ្ឋាន នៃកងនាវាចរទី៥របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បន្ទាប់ពីអារ៉ាប់រួម និងសិ្ថតនៅកិច្ចខិតខំមួយក្នុងការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដែលមុននោះគេបានដឹងហើយថាមានដូចជាប្រទេស ស៊ូដង់ និងម៉ារ៉ុក ក្រោយមកបានចូលរួមកិច្ចព្រមព្រៀងអាប្រាហាំឬ Abraham accords៕ ប្រែសម្រួល៖ស៊ុនលី