ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជាក់ហើយថា នឹងមិនធ្វើសម្បទាន លើគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅនោះទេ

ប្រភព៖ AFP

គៀវ ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អ៊ុយក្រែន នឹងមិនធ្វើសម្បទាន ណាមួយ លើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅនោះទេ ហើយគិតគូរពីជំហរ របស់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងនេះ ដោយធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់ នាពេលថ្មីៗនេះរបស់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ។

នៅព្រឹកថ្ងៃដដែល លោក Erdogan បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថាលោកចាត់ទុកការរំពឹងទុក របស់ទីក្រុងម៉ូស្គូ លើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិថា “យុត្តិធម៌” ខណៈដែលបង្ហាញពីក្តីសង្ឃឹមថា កញ្ចប់ថ្មីនៃសំណើ ស្តីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ អាចរួមចំណែកដល់ការ រស់ឡើងវិញរបស់វា ។

លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានអ៊ុយក្រែនឲ្យដឹងថា “ជំហររបស់យើង គឺយុត្តិធម៌​ យើងមិនគួរធ្វើជាចំណាប់ខ្មាំង ចំពោះការចោទប្រកាន់ របស់រុស្ស៊ី បន្ថែមទៀតនោះទេ នៅពេលដែលរុស្ស៊ីបង្កើតបញ្ហា ហើយបន្ទាប់មកអញ្ជើញ ពួកគេទាំងអស់ឱ្យ ដោះស្រាយបញ្ហា ទាំងនេះ”។

រដ្ឋមន្ត្រីអ៊ុយក្រែនបានបន្ថែមថា អ្នកការទូតអ៊ុយក្រែន បានពិភាក្សាជាមួយមន្ត្រីតួកគី មុនពេលជំនួបរបស់លោក Erdogan ជាមួយលោក ពូទីន នៅទីក្រុងស៊ូជី របស់រុស្ស៊ី ហើយបានធ្វើឱ្យជំហរ របស់ពួកគេលើបញ្ហានេះ “ច្បាស់លាស់” ។

នៅថ្ងៃទ១៨ ខែកក្កដា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ ឬកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលផ្តល់សម្រាប់ច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យការ នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន កាលពីឆ្នាំមុនបានផុតកំណត់ ដោយសារប្រទេសរុស្ស៊ី មិនបានបន្តការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនេះ ។​ ទីក្រុងមូស្គូ បានបញ្ជាក់ថា ធាតុផ្សំនៃកិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួល ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្សី មិនត្រូវបានសម្រេចនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top