បរទេស ៖ អធិការបតី នៃប្រទេសអូទ្រីស លោក Karl Nehammer បានទទួលស្គាល់ថា ប្រទេសអូទ្រីសនឹងបន្តទទួលនាំ ចូលហ្គាសភាគច្រើនពីរុស្ស៊ី នៅឡើយក្នុងពេលនេះ និងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
យោងតាមការចេញផ្សាយ របស់ RT លោកអធិកាបតី បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក បានខិតខំធ្វើការ ត្រួតពិនិត្យនិងប្រឹងប្រែងក្នុងការស្វែងរកប្រភព ជំនួសការ កាត់បន្ថយហ្គាស់ ពីប្រទេសរុស្សីដែរ ប៉ុន្តែកិច្ចការងារនេះទំនងជា មិនអាចទៅរួចឡើយ ឬរហូតដល់ចុងឆ្នាំ២០២៤ក្តី។
នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ក្នុងស្រុក ORF កាលពីថ្ងៃចន្ទ លោក Nehammer បានពោលថា៖ហ្គាសរបស់រុស្ស៊ីគឺ មិនថោកជាងហ្គាសនៃប្រទេសផ្សេងទៀតទេ តែទោះជាយ៉ាងណាក៏ដោយ របៀបរៀបចំប្រព័ន្ធបំពង់បង្ហូរប្រេង នៅអឺរ៉ុបមានន័យថា ថាមពលរបស់រុស្ស៊ីបានគ្រប់គ្រងទីផ្សារថាមពល នៅអឺរ៉ុបខាងកើត និងកណ្តាលអស់ជាច្រើន ទសវត្សរ៍មកហើយ។
យោងតាមការវិភាគ របស់លោកអធិការ បតីអូទ្រីសបានបញ្ជាក់ថា នៅថ្ងៃណាមួយអូទ្រីសអាចនឹង រស់នៅដោយគ្មានហ្គាសរបស់រុស្ស៊ី ប៉ុន្តែរឿងនេះទំនងជាមិន កើតឡើងក្នុងរយៈពេលខ្លីទេ។ លោកបាននិយាយថា សម្រាប់ពេលនេះ ទីក្រុងViennaនឹងបន្តទិញ ឥន្ធនៈពីទីក្រុងមូស្គូ ខណៈដែលអាទិភាពបន្ទាន់ របស់ខ្លួនគឺត្រូវមើលក្នុងរដូវ រងារខាងមុខនេះ ដោយមិនចាំបាច់សម្រេចចិត្តថា អ្នកណាទទួលបានថាមពល ទាំងក្រុមគ្រួសារ ឬឧស្សាហកម្មនោះទេ៕
ប្រែសម្រួល៖ស៊ុនលី