ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី ជាផ្លូវការ

រូបភាពពី៖​ AFP

គៀវ៖ សមាជិកសភា Yaroslav Zheleznyak បានឲ្យដឹងថា សភាអ៊ុយក្រែន នៅថ្ងៃពុធនេះ បានអនុម័តច្បាប់ ដើម្បីតែងតាំងលោក Rustem Umerov ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះ។
លោក Zheleznyak បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram មួយថា ការតែងតាំង លោក Umerov ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៣៨រូបនៅក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី។

គួរបញ្ជាក់ថា លោក Umerov អាយុ ៤១ឆ្នាំបានបម្រើការជាប្រធានមូលនិធិឯកជនភាវូបនីយកម្មដ៏សំខាន់របស់ប្រទេសនៅចន្លោះខែកញ្ញាឆ្នាំ២០២២ ដល់ខែកញ្ញាឆ្នាំ២០២៣៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top