ព័ត៌មានអន្តរជាតិ

ចិន និងអាស៊ាន គួរតែរួមគ្នាកសាងមជ្ឈមណ្ឌល កំណើនសេដ្ឋកិច្ច

xinhua

ហ្សាកាតា៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអាស៊ាន គួរតែធ្វើការរួមគ្នា ដើម្បីកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច បង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ សម្រាប់សហគមន៍ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។

នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ លោក បានលើកឡើងថា ភាគីទាំងពីរក៏គួរតែរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាយានជំនិះថាមពលថ្មី បច្ចេកវិទ្យា photovoltaics និងសិប្បនិម្មិត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top